Popular Posts

Monday, 23 September 2019

Khmer Delivery


✅✅
១. ខ្ញុំចង់រស់នៅក្នុងប្រទេសបែបរីកចម្រើន និង អភិវឌ្ឍន៍ប៉ុន្តែពេលរសៀលប្រញាប់ទៅទៀមកាហ្វេភ្នាល់បាល់ ភ្នាល់ប្រដាល់។

២. ខ្ញុំចង់រស់នៅក្នុងប្រទេសដែលមានបរិស្ថានស្អាត និង អភិរក្សសម្បត្តិធម្មជាតិប៉ុន្តែធុងសម្រាមមានគ្រប់ទីកន្លែងទាស់តែខ្ញុំមិនចេះដាក់ចូល ពិសេសតំបន់ទេសចរណ៍ធម្មជាតិ។

៣. ខ្ញុំចង់រស់នៅក្នុងប្រទេសជឿនលឿនមានផ្លូវថ្នល់ស្អាត និង សុវត្ថិភាពប៉ុន្តែខ្ញុំមិនចេះមើលស្នាមគំនូស ផ្លាកសញ្ញា ភ្លើងសញ្ញានិងច្បាប់ចរាចរណ៍តែខ្ញុំចេះតទ្រុងឡានឲ្យដឹកបានច្រើន។

៤. ខ្ញុំចង់រស់នៅក្នុងប្រទេសដែលប្រជាជនមានសេចក្ដីថ្លៃថ្នូរ ប៉ុន្តែខ្ញុំចូលចិត្តញុាំស្រា ស្រវឹងបង្កជំលោះជាមួយមិត្តភក្តិ បងប្អូន ប្រពន្ធកូន និង អ្នកដទៃ ឬ បើកបរក្នុងស្ថានភាពស្រវឹង។

៥. ខ្ញុំចង់រស់នៅក្នុងប្រទេសដែលមានវប្បធម៌ អរិយធម៌រុងរឿងល្បីល្បាញប៉ុន្តែខ្ញុំមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ឬ ឲ្យតែល្បីរឿងអ្វីក៏ខ្ញុំមិនខ្លាចធ្វើដែរ រឿងជាតិមិនគួរខ្ញុំជាអ្នកត្រូវខ្វល់។

៦. ខ្ញុំចង់រស់នៅក្នុងប្រទេសដែលមានរដ្ឋាភិបាលរឹងមាំ ហើយមានគុណធម៌ ប៉ុន្តែខ្ញុំមិនចង់ចំណាយពេលទៅបោះឆ្នោត។

No comments:

Post a Comment